សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកមេធាវី លី ច័ន្ទតុលា ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនមេធាវី S.V.P និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ដល់កិត្តិយសដល់សមាគមសាលាត្រាជូក្នុងការអញ្ជើញមកធ្វើជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់សមាគមយើងខ្ញុំ។
សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រមានតួនាទី និងភារកិច្ចសំខាន់ណាស់ក្នុងការផ្តល់យោបល់នានាក្នុងគោលដៅជំរុញការងារស្រាវជ្រាវរបស់សាលាត្រាជូឲ្យមានការរីកចម្រើនជាភិយ្យោភាព។ នៅក្នុងន័យនេះ ក្រុមប្រឹក្សាវិទ្យាសាស្ត្រផ្តល់ជាអនុសាសន៍ដើម្បីតម្រង់ទិសលើគោលនយោបាយ និងកម្មវិធីស្រាវជ្រាវនានារបស់ត្រាជូ ព្រមទាំងត្រួតពិនិត្យលក្ខណៈវិទ្យាសាស្ត្រ និងធានាសង្គតិភាពនៃស្នាដៃស្រាវជ្រាវ។
ទាក់ទងនឹងប្រវត្តិរូបសង្ខេបរបស់លោកមេធាវី លី ច័ន្ទតុលា សូមចុចនៅទីនេះ។