index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

កិច្ចសន្យាការងារ

Eng: Employment Contract
Fr: Contrat de travail

១. កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតអោយមានការទាក់ទងផ្នែកការងារ រវាងកម្មករនិយោជិត និង និយោជកកិច្ចសន្យានេះត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទំរង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា។ កិច្ចសន្យានេះ អាចធ្វើជាលាយល័ក្ខណ៍អក្សរ​ ឬមាត់ទទេរ។ (...)

សូមមើលមាត្រា មាត្រា ៦៥ នៃច្បាប់ស្ដីការងារកម្ពុជា ឆ្នាំ១៩៩៧


២. កិច្ចសន្យាការងារ ត្រូវបានបង្កើតឡើងដោយការសន្យារបស់ភាគីម្ខាងថាធ្វើពលកម្មឲ្យភាគីម្ខាងទៀត ហើយភាគីម្ខាងទៀតសន្យាផ្តល់ប្រាក់ឈ្មួល ទៅលើកិច្ចការពលកម្មនោះ។ ភាគី ដែលបានសន្យាថាធ្វើពលកម្ម ហៅថានិយោជិតភាគីម្ខាងទៀតនោះហៅថា និយោជក

សូមមើល ជំពូកទី៩ (ចាប់ពីមាត្រា ៦៦៤​​ - ៦៦៨ នៃក្រមរដ្ខប្បវេណីកម្ពុជា ឆ្នាំ២០០៧)

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម