១-ប្រមុខបេសកកម្មការទូតថ្នាក់ទី៣ នៅជាអចិន្ត្រៃយ៍អមក្រសួងការបរទេស។
២-សមាជិកបេសកកម្មការទូតទទួលបន្ទុកទទួលខុសត្រូវជាប្រមុខបេសកម្ម ការទូតស្ដីទី ក្នុងករណីអវត្ដមានរបស់ប្រមុខបេសកកម្មការទូត។
៣-តាមក្រមរដ្ឋប្បវេណី មានន័យថា មន្រ្ដីការទូត ដែលទទួលភារកិច្ចជាមន្ដ្រីអត្រានុកូលដ្ឋាន ប្រចំាស្ថានទូត។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម