index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

កុមាររងគ្រោះ និងងាយរងគ្រោះ

គឺជាកុមារដែលស្ថិតក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ដូចជា៖
-កុមារដែលគ្មានឪពុកម្ដាយ ឬអាណាព្យាបាលនៅជាមួយ
-កុមារបែកចេញពីគ្រួសារ ឬស្ថានភាពគំរាមកំហែងដែលបណ្ដាលឱ្យមានកុមារបែកចេញពីគ្រួសារតាមរយៈការបោះបង់កុមារចោល ការជាប់ពន្ឋនាគារ ការជួញដូរ ឬចំណាកស្រុក
-កុមារទទួលរងការប្រព្រឹត្តអំពើហិង្សា ឬការគំរាម ការបង្កអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើរាងកាយ ឬផ្លូវភេទ ឬការកេងប្រវ័ញ្ចគ្រប់រូបភាពដូចជាការលក់  ឬជួលកុមារជាដើម
-កុមារដែលឪពុកមា្តយ ឬអាណាព្យាបាលរបស់ខ្លូនពុំមានលទ្ធភាពបំពេញកាតព្វកិច្ចបីបាច់ថែរក្សាដោយសារការខ្វះខាតតម្រូវការចាំបាច់ និងសេវាមូលដ្ឋាន ទីជម្រក ចំណីអាហារ សម្លៀកបំពាក់ ការអប់រំ និងការថែទាំសុខភាព
-កុមារ ឬអ្នកថែទាំកុមារមានជម្ងឺរ៉ាំរ៉ៃ ឬមានពិការភាពដែលធ្វើឱ្យកុមារមិនអាចទទួលបានការថែទាំសមស្រប
-កុមារដែលគ្រួសារញៀនគ្រឿងស្រវឹង លេងល្បែងស៊ីសង ប្រើប្រាស់សារធាតុញៀនផ្សេងៗដែលមិនអាចផ្តល់ការថែទាំសមស្របដល់កុមារ
-កុមារដែលកំពុងប្រឈម ឬកំពុងមានទំនាស់នឹងច្បាប់

ដកស្រង់ចេញពី អនុក្រឹត្យស្តីពី  ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់ អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររង និង ងាយរងគ្រោះ នៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧។ ទាញយកអនុក្រឹត្យជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម