index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

មូលបត្រឥណទេយ្យ (ឧបករណ៍អាចជួញដូរបាន)

Eng.     negotiable instrument
Fr.        valeurs mobilières

១-តាមក្រមរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងឲ្យផល ប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្ដិ និងដែលតម្រូវការផ្ទេរ ឬការអនុវត្ដនូវសិទ្ធិត្រូវតែធ្វើតាមមូលបត្រ

២-តាមច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ : ប័ណ្ណ ដែលផ្សាយចេញពីរដ្ឋ គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ឬក្រុមហ៊ុនវិនិយោគ ដើម្បីខ្ចីបុលប្រាក់ ពីសាធារណជនតាមរយៈពេលកំណត់ និងអត្រាការប្រាក់ច្បាស់លាស់ គឺជាប័ណ្ណតំណាងឥណទេយ្យ (តំណាងបំណុលត្រូវទារ) ដែលអ្នកកា​ន់អាចយក ទៅជួញដូរបាននៅលើទីផ្សារមួយ គ្រប់គ្រងដោយច្បាប់មូលបត្រឥណទេយ្យមានដូចជា ប័ណ្ណរតនាគារ សញ្ញាប័ណ្ណ ប័ណ្ណបេឡា ។ល។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម