១-ភាពពុំមានអានុភាពតាមផ្លូវច្បាប់ នៃសកម្មភាពគតិយុត្ដ ដែលផ្ទុយនឹងបញ្ញត្តិអំពីនីតិវិធីនៃបណ្ដឹង។
២-ទណ្ឌកម្ម ដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រតិសកម្មនូវលិខិតគតិយុត្ដ មិនបានបំពេញលក្ខណ្ឌដែលច្បាប់កំណត់ ឬសកម្មភាពណាមួយផ្ទុយពីនីតិវិធីនៃច្បាប់។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម