Eng:Going Concern
សំដៅដល់ស្ថានភាពដែលក្រុម ឬ បុគ្គលបោះផ្សាយនឹងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងពេលអនាគត ដែលអាចព្យាករណ៍ ទុកបានដោយឈរលើមូលដ្ឋានក្រុមហ៊ុន ឬ បុគ្គលបោះផ្សាយមិនមានចេតនា ឬ មិនមានតម្រូវការក្នុងការជម្រះបញ្ជី ឬ កាត់បន្ថយជាសារវន្តនូវទំហំប្រតិបត្តិការក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។ ប្រសិនបើមានចេតនា ឬក៏តម្រូវការក្នុងការជម្រះបញ្ជី ឬ កាត់បន្ថយជាសារវន្តនូវទំហំប្រតិបត្តិការរបស់ក្រុមហ៊ុន ឬ បុគ្គលបោះផ្សាយនៅពេលនោះរបាយការណ៍ហិរញ្ញវត្ថុត្រូវរៀបចំឡើយដោយឈរលើមូលដ្ឋានផ្សេងពីមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ស្ថានភាព នៃដំណើរការប្រក្រតីរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។
ដកស្រង់ចេញពីអនុក្រឹត្យ ស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ទាញជាPDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម