Eng: Rehabilitation Plan
សំដៅដល់ផែនការដែលតាមរយៈផែនការនេះស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្គ្រោះឱ្យមានដំណើរការប្រក្រតីឡើងវិញ រួមមានការអនុគ្រោះទូទាត់បំណុលទាំងស្រុង ឬ មួយផ្នែក ការរៀប ចំពេលវេលាទូទាត់បំណុលឡើងវិញ ការរៀបចំក្រុមហ៊ុន ឬ បុគ្គលបោះផ្សាយឡើងវិញទាំងស្រុង ឬដោយផ្នែកការធ្វើបរិវត្តន៍មូលបត្របំណុលទៅមូលបត្រកម្មសិទ្ធិ ឬ ពីមូលបត្រកម្មសិទ្ធិទៅមូលបត្របំណុល និងការលក់ធុរកិច្ចទាំងស្រុងឬមួយផ្នែកដើម្បីឱ្យមានដំណើរការប្រក្រតី ឬផែនការប្រហាក់ប្រហែលផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពី គ.ម.ក.។
ដកស្រង់ចេញពីអនុក្រឹត្យ ស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ទាញជាPDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម