សំដៅដល់ហានិភ័យដែលសមភាគីមិនអាចអនុវត្តបានតាមកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា។ ក្រៅពីកម្ចីដែលជាប្រភពចម្បងនៃហានិភ័យឥណទាន ប្រតិបត្តិការផ្សេងៗ ដែលមាននៅក្នុងបញ្ជិកាធនាគារ (Banking Book) និងបញ្ជិកាសម្រាប់ជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការក៏ជាប្រភពនៃហានិភ័យឥណទានដែរ។ គ្រឹះស្ថានអាចប្រឈមនឹងហានិភ័យឥណទាន ដែលអាចកើតមកពីឧបករណ៍ហិរញ្ញវត្ថុនានាក្រៅពីប្រាក់កម្ចីដូចជាការធ្វើស្វីការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្មការសន្យាផ្តល់ឥណទាន និងការធានាប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការប្តូរប្រាក់ សញ្ញាបណ្ណ មូលបត្រកម្មសិទ្ធិ និងឧបករណ៍និស្សន្ទ ជាដើម។
ដកស្រង់ចេញពីប្រកាស ស្តីពី ចំណាត់ថ្នាក់ ហានិភ័យឥណទាន និង សំវិធានធនលើអ៊ីមភែរមិនចុះថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៧។ ទាញជា PDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម