១.ភ្នាក់ងារដែលបំរើការនៅស្ថានទូតបរទេសឬស្ថានកុងស៊ុលបរទេសឬស្ថានតំណាងបេសកកម្មបរទេសអ្នកជំនាញការអន្តរជាតិនិងជនផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមការស្នើសុំឬតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយរាប់ទាំងគ្រួសារនិងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។
២.ទាហានមន្រ្តីអ្នករដ្ឋការនិយោជិតនិងភ្នាក់ងារបរទេសនិស្សិតព្រមទាំងគ្រូសារដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
៣.អ្នកដំណើរឆ្លងកាត់ជាអ្នករង់ចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទិសដៅចុងក្រោយរបស់ខ្លួន។ក្នុងករណីនេះការស្នាក់អាស្រ័យនៅមិនលើសពីមួយសប្តាហ៍លើកលែងតែក្នុងករណីប្រធានសក្តិ។
៤. អ្នកទេសចរដែលមានសំបុត្រត្រឡប់ទៅវិញ ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ។
៥.អ្នកតំណាងពាណិជ្ជកម្មធានាគារអ្នកប្រកបមុខរបរផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។ក្នុងករណីនេះការស្នាក់អាស្រ័យមិនអាចលើសពី៣ខែ។ក្នុងករណីមានហេតុផលចាំបាច់ការស្នាក់អាស្រ័យនៅនេះអាចបន្តទៀតបានរយៈពេល៣ខែជាអតិបរមា
តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
៦.ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលការអនុញ្ញាតឱ្យឆ្លងកាត់ព្រំប្រទល់ច្រើនដងឬមួយដងមួយកាល។ល័ក្ខខ័ណ្ឌផ្សេងៗក្នុងការអនុវត្តចំណុចទី៦មាត្រា៧នៃច្បាប់នេះត្រូវកំណត់ដោយអនុក្រឹត្យ។
៧.អ្នកធ្វើដំណើរកងនាវិកនិងយានិកដែលមកសុំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រនិងតាមព្រលានយន្តហោះ។
៨.ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ដកស្រង់ចេញពី«ច្បាប់ស្តីពីអន្តោប្រវេសន៍»ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤។ ទាញជាPDF ចុចទិនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម