សំដៅដល់៖
ក.សមាជិកណាម្នាក់ក្នុងគ្រួសារអ្នកជាប់ពន្ធ។
ខ.សហគ្រាសដែលគ្រប់គ្រងលើអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះ និងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។
ពាក្យ “គ្រប់គ្រង” មានន័យថា មានកម្មសិទ្ធិចាប់ពី៥១ភាគរយឡើងទៅលើតម្លៃ ឬសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធជារូបវន្តបុគ្គលណាម្នាក់ ត្រូវគិតបញ្ចូលទាំងអស់ នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់រូបវន្តបុគ្គលនោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ទ្ធអ្នកជាប់ពន្ធ។
ដកស្រង់ចេញពីច្បាប់ស្តីពីសារពើពន្ធ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៩៧។ ទាញយកជា PDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម