សំដៅដល់ឯកសារដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច(recognized body) សម្រាប់ការប្រើប្រាស់ជាទូទៅ និងបន្តបន្ទាប់ ដែលជាវិធាន គោលការណ៍ណែនាំ ឬចរិតលក្ខណៈសម្រាប់ផលិតផលឬដំណើរការពាក់ព័ន្ធ និងវិធីសាស្រ្តដែលការអនុលោមមិនមានលក្ខណៈតម្រូវឱ្យអនុវត្តនោះទេ។ ពាក្យស្ដង់ដារនេះអាចរួមបញ្ចូល ឬប្រើប្រាស់តែការតម្រូវផ្នែកវាក្យស័ព្ទ និមិត្តសញ្ញា ការវេចខ្ចប់ ការធ្វើសញ្ញាសម្គាល់ ឬការធ្វើស្លាកសញ្ញា ដែលអនុវត្តទៅលើផលិតផល ដំណើរការ ឬវិធីសាស្រ្តផលិតកម្ម។
ដកស្រង់ចេញពី ច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្ដីពីស្ដង់ដារកម្ពុជាដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម លេស នសរកម០៦០៧០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧។ ទាញយកជា PDF ចុចទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម