គឺជាការដឹកជញ្ជូនជាអន្តរជាតិនូវទំនិញពីប្រទេសដើមកំណើតទំនិញនោះទៅប្រទេសនាំចូល ដោយមិនមានការឆ្លងកាត់ប្រទេសដទៃ ក្រៅពីប្រទេសដើមកំណើតទំនិញ និងប្រទេសគម្យដ្ឋាន លើកលែងតែការឆ្លងកាត់នេះត្រូវបានធ្វើដោយសារលក្ខណៈភូមិសាស្រ្ត ឬ ចលនូបត្ថម្ភ និងទំនិញទាំងនោះមិនស្ថិត នៅក្នុងពាណិជ្ជកម្ម ឬការប្រើប្រាស់ និងមិនត្រូវរងនូវប្រតិបត្តិការណាមួយក្រៅពីការលើកដាក់ ឬ ប្រតិបត្តិការដើម្បីថែរក្សាទំនិញនោះឱ្យបានប្រសើរនៅប្រទេសដែលបានឆ្លងកាត់នោះ។
ដកស្រង់ចេញពី ច្បាប់ស្ដីពី គយ ចុះថ្ងៃទី១០ ខែកញ្ញ ឆ្នាំ២០១៨។ ទាញយកជា PDF
ចុចនៅទីនេះ bit.ly/2TqvYGo
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម