index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ការងារត្រួតពិនិត្យនិងបញ្ជាក់

Eng.certification work

សំដៅដល់ការត្រួតពិនិត្យ ការវិភាគ និងការបញ្ជាក់ លើគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ ឬរុះរើ និងប្រតិបត្តិការការងារសាងសង់ ឬរុះរើ អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់

ដកស្រង់ចេញពី ឧបសម្ព័ន្ធនៃច្បាប់ស្តីពីសំណង់ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ទាញយកឯកសានេះជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម