index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

អំពើមិនសុចរិត

សំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ ឬបញ្ឆោត អ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនា ក៏ដោយ៖

        ​  - ទង្វើឬអំណះអំណាងទាំងឡាយ ដូចជា ការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ និងអំណះ

អំណាងផ្សេងទៀត

          - ការធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញសេវាបុគ្គលក្នុងធុរកិច្ចមិនអាចពឹងផ្អែកទៅលើការបោះពុម្ពអក្សរនិងស្លាកសញ្ញាតូចៗពិបាកមើល និងការអះអាងការពារខ្លួនដែលមានលក្ខណៈធ្វើឱ្យមានភាពច្រឡំ ដើម្បីឱ្យរួច ផុតពីការទទួលខុសត្រូវ

          - ការមិនបង្ហាញដល់អ្នកប្រើប្រាស់នូវកិច្ចសន្យា ការរំពឹងទុក និងព័ត៌មានដែលពាក់ព័ន្ធ

          - ទាញអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ប្រសិនបើអ្នកផ្គត់ផ្គង់ដឹងថាអ្នកប្រើប្រាស់មិនស្ថិតក្នុងជំហរអាចការពារផលប្រយោជន៍របស់ខ្លួនបាន ឬមិនមានសមត្ថភាពយល់ដឹងពីទំនិញសេវាដូចជា ចរិតលក្ខណៈ ប្រភេទ ភាសា អានុភាពនៃប្រតិបត្តិការ ឬបញ្ហានានាដែលទាក់ទងនឹងប្រតិបត្តិការនោះ ឬ

          - អំពើផ្សេងទៀតដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម

ដកស្រង់ចេញពី ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នំា២០១៩ ។  ទាញយកឯកសារជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម