index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

នីតិវិធីសុវត្ថិភាព

Eng, Security Procedure

សំដៅដល់នីតិវិធីដែលកំណត់ដោយច្បាប់កិច្ចសន្យា ឬការសម្រេចដោយភាគីណាមួយ ហើយដែលត្រូវបានប្រើក្នុងគោលបំណង៖

(ក) ផ្ទៀងផ្ទាត់ហត្ថលេខា ទំនាក់ទំនង ឬប្រតិបត្តិការក្នុងប្រព័ន្ធអេឡិចត្រូនិក ពិតជារបស់បុគ្គលនោះ។

(ខ) រកឱ្យឃើញកំហុសឆ្គងឬការកែប្រែក្នុងទំនាក់ទំនងឬក្នុងកន្លែងរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ចាប់តាំងពីពេលជាក់ណាមួយ។

នីតិវិធីសុវត្ថិភាពខាងលើអាចតម្រូវឱ្យប្រើរូបមន្តអាល់ហ្គោរីត(algorithms)ឬកូដ ពាក្យឬលេខសម្រាប់ សម្គាល់អត្តសញ្ញាណ កូដនីយកម្ម សំណួរសម្ងាត់ ឬការទទូលស្គាល់តាមវិធីណាមួយ ឬក៏ឧបករណ៍សុវត្ថិភាពស្រដៀងគ្នាផ្សេងទៀត។

ដកស្រង់ចេញពី ឧបសម្ព័ន្ធនៃច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទាញយក PDF សូមចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម