Eng. Scientific research and experimental development and research and development or R&D
សំដៅដល់សកម្មភាពស្នូលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការងារប្រកបដោយការច្នៃប្រឌិតនិងមានលក្ខណៈជាប្រព័ន្ធផ្អែកលើចំណេះដឹងដែលមាន ដើម្បីបង្កើតថ្មី ធ្វើឱ្យប្រសើរឡើង និងបង្កើតនូវសន្និធិនៃចំណេះដឹង សម្រាប់មនុស្សជាតិ។ ការស្រាវជ្រាវនឹងការអភិវឌ្ឍន៍មានបីប្រភេទ ឬដំណាក់កាលៈ ១/ការស្រាវជ្រាវបឋម(Basic research) ២/ការស្រាវជ្រាវអនុវត្តន៍(Applied Research) និង៣/កាអភិវឌ្ឍដោយពិសោធន៍(Experimental Development)។
សកម្មភាពដែលមិនត្រូវបានចាត់ទុកថាជាការស្រាវជ្រាវនិងអភិវឌ្ឍន៍ រួមមានការផ្តល់ប្រឹក្សា ការអប់រំនិងការបណ្តុះបណ្តាល។ ដោយឡែកការស្រាវជ្រាវដោយនិស្សិតថ្នាក់បណ្ឌិតតាមថ្នាក់សកលវិទ្យា ល័យត្រូវបានចាត់ទុកថាជាការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមការគួរ ការប្រមូលទិន្នន័យជាប្រចាំ សម្រាប់គោលបំណងទូទៅ ការសិក្សាទីផ្សារ ការសាកល្បង ឬការពិសោធជាប្រចាំ ការសិក្សាពីលទ្ធភាពដូចជាការសិក្សាស្រាវជ្រាវពីគម្រោងវិស្វកម្ម ដោយប្រើប្រាស់បច្ចេកទេសដែលមានស្រាប់(លើកលែងតែវាជាចំណែកនៃការស្រាវជ្រាវនឹងការអភិវឌ្ឍន៍) ការសិក្សាស្រាវជ្រាវជាប្រចាំនៃវេជ្ជសាស្រ្តជំនាញ ឧទាហរណ៍ ការធ្វើរោគវិនិច្ឆ័យជាអាទិ៍ កិច្ចការរដ្ឋបាលនិងកិច្ចការច្បាប់ពាក់ព័ន្ធ នឹងការផ្តល់ប្រកាសនីយបត្រតក្កកម្ម(Patent) និងអជ្ញាបណ្ណ។ដោយឡែក កិច្ចការដែលទាក់ទងផ្ទាល់នឹងការទទួលប្រកាសនីយបត្រតក្កកម្មនៃការស្រាវជ្រាវនឹងការអភិវឌ្ឈន៍ ត្រូវបានរាប់បញ្ចូលជាការស្រាវជ្រាវនិងអភិវឌ្ឍន៍ សកម្មភាពដែលពាក់ព័ន្ធនឹងកម្មវិធីកុំព្យូទ័រ ដែលមានលក្ខណៈជាប្រចាំ។
ដកស្រង់ចេញពី គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកឯកសារជា PDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម