សំដៅលើតួនាទី ឬភារកិច្ចសម្រាប់ក្មេងស្រី ក្មេងប្រុស ស្ដ្រី បុរស ដែលកំណត់ឡើងដោយសង្គម។ ដោយសារតួនាទីយេនឌ័រត្រូវបានបង្កើតឡើងដោយសារសង្គម ដូច្នេះតួនាទីនេះអាចកែប្រែ ឬប្រែប្រួលគ្រប់ពេលវេលា ហើយខុសៗគ្នា ទៅតាមទំនៀមទម្លាប់ និងវប្បធម៌នៃប្រទេសនីមួយៗ។ តួនាទីយេនឌ័រមាន ឥទ្ធិពលប៉ះពាល់ដល់ទំនាក់ទំនងរវាងបុរស និងស្រ្ដី ហើយឥទ្ធិពលនេះអាចបង្កឱ្យមានវិសមភាពនៃឱកាស និងការរំពឹងទុករបស់បុរស និងស្ដ្រីនៅក្នុងសង្គម និងកិច្ចអភិវឌ្ឍ។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម