មូលនិធិផ្ទេរមានភ្ជាប់ល័ក្ខខ័ណ្ឌ
Eng. Conditional Fund
គឺជាមូលនិធិដែលក្រុមប្រឹក្សាត្រូវប្រើប្រាស់:
- ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្ដមុខងារជាកាតព្វកិច្ចមួយ ឬច្រើនដែលត្រូវបានផ្ទេរឱ្យក្រុមប្រឹក្សា តាមការប្រគល់មុខងារ ឬការធ្វើប្រតិភូកម្មមុខងារ ឬ
- ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬច្រើនដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ
សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬច្រើនដែលបានកំណត់។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម