រចនាសម្ព័ន្ធប្រតិបត្ដិការ
Eng. Operational Structure
ត្រូវអនុវត្ដទៅតាមទស្សនទានពីរ គឺផ្នែកជួរមុខ និងផ្នែកទ្រទ្រង់។
- ផ្នែកជួរមុខ (Front Office) គឺជាផ្នែកដែលត្រូវធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់សេវា។ ដើម្បីឱ្យផ្នែកជួរមុខមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាជូនអ្នកប្រើប្រាស់សេវា មន្ដ្រីរាជការ ឬភ្នាក់ងារដែលបម្រើការងារនៅផ្នែកនេះ ត្រូវតែយល់ដឹងជារួម និងតាមវិស័យជំនាញនូវសេវាសាធារណៈនោះ និងត្រូវមានអាកប្បកិរិយាល្អ យកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការ និងជួយបំភ្លឺចម្ងល់ផ្សេងៗរបស់អ្នកប្រើប្រាស់សេវា។ ផ្នែកជួរមុខ មានភារកិច្ចផ្ដល់ព័ត៌មាន ពន្យល់អំពីនីតិវិធីនៃការទទួលសេវា បញ្ជូននិងបែងចែកសំណុំឯកសារទៅតាមវិស័យជំនាញ ទទួលប្រាក់កម្រៃសេវា ព្រមទាំងផ្ដល់លទ្ធផល និងសេចក្ដីសម្រេចពាក់ព័ន្ធនឹងការស្នើរសុំសេវា ទៅអ្នកប្រើប្រាសសេវាវិញ។ ក្នុងករណីចាំបាច់ ត្រូវផ្ដល់ការណែនាំបន្ថែម និងជួយសម្រួលដល់ការបំពេញបែបបទ និងការទទួលពាក្យស្នើសុំពីអ្នកប្រើប្រាស់សេវាទាំងឡាយណា ដែលពុំមានការយល់ដឹងច្បាស់លាស់ ដូចជាករណីអ្នកមិនចេះអក្សរជាដើម។
- ផ្នែកទ្រទ្រង់ (Back Office) គឺជាផ្នែកដ៏សំខាន់សម្រាប់ធានាឱ្យផ្នែកជួរមុខទទួលបានជោគជ័យ។ ផ្នែកទ្រទ្រង់មានភារកិច្ចពិនិត្យពាក្យស្នើសុំ និងឯកសារនានា លើកយោបល់ និងបញ្ជូនតាមលំដាប់លំដោយទៅ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្រេច និងប្រគល់លទ្ធផលទៅផ្នែកជួរមុខវិញ។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម