សំដៅទៅលើវិធីសាស្ដ្រដែលជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការ ក្នុងការអភិវឌ្ឍ ដោយផ្អែកលើគោលការណ៍នៃការប្រមូលផ្ដុំនូវការគាំទ្រនានា សម្រាប់អនុវត្ដកម្មវិធីដែលរដ្ឋាភិបាលធ្វើជាម្ចាស់។ ធាតុសំខាន់ៗទាំងបួននៃវិធីសាស្ដ្រផ្អែកតាមកម្មវិធី រួមមាន(១)រដ្ឋាភិបាលជាអ្នកដឹកនាំ (២)ស្ថិតនៅក្រោមក្របខ័ណ្ឌកម្មវិធី និងថវិការតែមួយ (៣)សម្របសម្រួល និងធ្វើសុខដុមនីយកម្មនីតិវិធីសម្រាប់ផ្ដល់ហិរញ្ញប្បទាន និង(៤)ខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ប្រព័ន្ធ និងនីតិវិធីរបស់រដ្ឋាភិបាល។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម