ជាដំណើរការនៃការប្រព្រឹត្ដដោយយុត្ដិធ៌មទៅលើស្ដ្រី និងបុរសសំដៅឆ្ពោះទៅសមភាពយេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានា ដើម្បីកែសម្រួលនូវភាពលំអៀងដែលមាននៅក្នុងសង្គមចំពោះស្ដ្រី និងបុរស។ ក្នុងនោះសំដៅលើវិធានការ ឬសកម្មភាពពិសេសជាក់លាក់ក្នុងការបង្កឱកាស ការលើកទឹកចិត្ដ ការជំរុញដើម្បីឈានទៅរកភាពស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងការងារសង្គម និងនៅក្នុងគ្រួសារ(សមភាពយេនឌ័រ)។ ឧទាហរណ៍ ការប្រើប្រាស់គោលការណ៍សមធម៌យេនឌ័រ ក្នុងការលើកទឹកចិត្ដឱ្យស្ដ្រីបានចូលរួមជាបុគ្គលិករបស់ក្រុមប្រឹក្សា តាមរយៈការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួនជាក់លាក់ និងការពង្រឹងសមត្ថភាពជាដើម។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម