index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ការគំរាមកំហែង

Eng. threat
Fr. menace

-ការប្រាប់ ឬធ្វើឱ្យគេដឹងជាមុនថា ខ្លួនប្ដេជ្ញាថានឹងប្រព្រឹត្ត ឬនឹងប្រើគេឱ្យប្រព្រឹត្តបទល្មើសអ្វីមួយ។

-ការព្រមានរបស់ជនណាម្នាក់ ដែលពោលទៅកាន់បុគ្គលណាម្នាក់ ឬច្រើននាក់ថាខ្លួននឹងសម្រេចចិត្តប្រព្រឹត្ត ឬញ៉ាំងឱ្យគេប្រព្រឹត្តបទល្មើសអ្វីមួយដើម្បីឱ្យមានព្យសនកម្មដល់រូបបុគ្គលនោះ ឬទ្រព្យសម្បត្តិ។

បទគំរាមគំហែង គឺជាអំពើគំរាមគំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋបទមជ្ឈិមប្រឆាំងនឹងបុគ្គល កាលបើការគំរាមគំហែងនេះធ្វើឡើងម្ដងហើយម្ដងទៀត ឬសម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌ» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម