អំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈ ក្លែងដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖
១.ការប្រគល់មូលនិធិតម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
២.ការផ្គត់ផ្គង់សេវា។
៣.ការធ្វើលិខិត ដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌ» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម