index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

បទបន្លំ

Eng. fraud
Fr. filouterie, fraude

អំពើរបស់បុគ្គលដែលដឹងខ្លួនថាគ្មានលទ្ធភាពដាច់ខាតនឹងបង់ថ្លៃឬដែលសម្រេចចិត្តមិនបង់ថ្លៃ៖

១. ឱ្យគេបម្រើម្ហូបអាហារឬភេសជ្ជៈនៅក្នុងរង្គសាល ភោជនីយដ្ឋានឬនៅក្នុងគ្រឹះស្ថានដទៃទៀតដែលបើកចំហដល់សាធារណជន។

២.ឱ្យគេប្រគល់បន្ទប់មួយនិងកាន់កាប់បន្ទប់នេះនៅក្នុងសណ្ឋាគារឬគ្រឹះស្ថានដទៃទៀតដែលបើកចំហដល់សាធារណជន។

៣.ឱ្យគេដឹកជញ្ជូនខ្លួនតាមត្រីចក្រយានតាមរថយន្តឈ្នួលឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ»​ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ភលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​         

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម