index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

បទបរិហារកេរ្តិ៍ជាសាធារណៈ

Eng. public defamation, defamation in public
Fr. diffamation publique

អំពើអះអាងបំផ្លើសឬអំពើទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិសព្ទនៃបុគ្គលឬនៃស្ថាប័នតាមមធ្យោបាយណាមួយដូចតទៅ៖

១. តាមសំដីទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈឬនៅក្នុងសាលប្រជុំសាធារណៈ។

២. តាមលិខិតឬគំនូរទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឱ្យសាធារណជនមើល។

៣.តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ»​ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ភលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​         

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម