អំពើរបស់អភិបាលឫអ្នកត្រួតពិនិត្យរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតឫនីតិបុគ្គលមូលនិធិឫបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះឫនិយោជិតដែលទទួលអាណត្តិនីតិបុគ្គលឫអ្នកជម្រះបញ្ជីរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតឫនីតិបុគ្គលមូលនិធិឫបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឲ្យធ្វើជំនួសនូវកិច្ចការរបស់អ្នកជម្រះបញ្ជីឫអធិការបានទទួលនូវផលប្រយោជន៍ជាទ្រព្យសម្បត្តិឫបានទាមទារ ឫបានសន្យាទទួលផលប្រយោជន៍នោះដោយបានទទួលការពឹងពាក់ខុសច្បាប់។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ» ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ភលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម