index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

បទឧក្រិដ្ឋសង្គ្រាម

Eng. war crime
Fr. crime de guerre

អំពើណាមួយក្នុងចំណោមអំពើដែលរៀបរាប់ខាងក្រោមនេះ កាលបើអំពើនោះត្រូវបានប្រព្រឹត្តប្រឆាំងនឹងបុគ្គលឫទ្រព្យសម្បត្តិដែលការពារដោយអនុសញ្ញាក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩៖

១-ឃាតកម្ម។

២-ទារុណកម្ម ឫគ្រប់អំពើអមនុស្សធម៍រួមបញ្ចូលទាំងការពិសោធជីវសាស្ត្រ។

៣-អំពើដែលបង្កដោយចេតនានូវការឈឺចាប់ឫដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បូរណភាពខាងរូបកាយឫសុខភាព។

៤-ការបំផ្លាញឫការធ្វើឲ្យខូចខាតធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិដោយគ្មានហេតុផលចាំបាច់ខាងយោធានិងក្នុងទ្រង់ទ្រាយធំដោយខុសច្បាប់ និងទំនើងចិត្ត។

៥-អំពើបង្ខំឈ្លើយសឹកឫជនស៊ីវិលឲ្យបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរបស់សត្រូវ។

៦-អំពើដកហូតសិទ្ធិរបស់ឈ្លើយសឹកឫជនស៊ីវិលក្នុងការទទួលកាវិនិច្ឆ័យដោយត្រឹមត្រូវនិងឥតលំអៀង។

៧-ជម្លៀសការបញ្ជូនឫការឃុំឃាំងជនស៊ីវិលដោយខុសច្បាប់

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ»​ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ភលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​         

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម