ការលើកឡើងនូវទឡ្ហីករណ៍ ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិស័ព្ទនៃបុគ្គលឬស្ថាប័នដោយសំដី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ ឬតាមលិខិត ឬ គំនូរ ទោះជាប្រភេទណាក៏ដោយ ដែលផ្សព្វផ្សាយ នៅក្នុងសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើលឬតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍ដែលសម្រាប់សាធារណជន។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម