លោក ផល ពិសាល
លោក ផល ពិសាល
សមាជិកស្ថាបនិក និងគណៈកម្មាធិការប្រតិបត្តិ, បរិញ្ញាបត្រជាន់ខ្ពស់នីតិអន្តរជាតិ (បារាំង)
ឯកទេសនីតិសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ​​
--------------- ៚---------------

លោក ផល ពិសាល បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសនីតិសមុទ្រ និងការកំណត់ព្រំដែនសមុទ្រនៃសាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារាំង។

សព្វថ្ងៃ លោកគឺជាអនុប្រធានសមាគមសាលាត្រាជូទទួលបន្ទុកផ្នែកស្រាវជ្រាវសិក្សាធិការនិងស្នាដៃ ព្រមទាំងផ្នែកកម្មវិធី ដែលនៅក្នុងនោះ លោកបានចូលរួមដឹកនាំវគ្គបណ្ដុះបណ្ដាលរបស់សមាគម និងវាយតម្លៃអត្ថបទស្រាវជ្រាវរបស់កម្មសិក្សាការី។ នៅក្នុងក្របខណ្ឌនេះដែរ លោកបានចូលរួមដឹកនាំ និងសម្របសម្រួលកម្មវិធីបាឋកថាសាធារណៈ វាក្យសព្ទច្បាប់ និងព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍។

ក្នុងបទពិសោធន៍៤ឆ្នាំជាគ្រូឧទ្ទេសនីតិអន្តរជាតិសាធារណៈ លោកបង្រៀននៅថ្នាក់នីតិសាស្រ្តភាសាខ្មែរ និងថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងនៅដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុននឹងចាប់ផ្តើមបម្រើការងារក្នុងប្រទេសកម្ពុជា លោកមានបទពិសោធន៍រយៈពេលប្រមាណ២ឆ្នាំជាង នៅក្នុងស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, តុលាការអន្តរជាតិនីតិសមុទ្រនៃទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ និងនៅឯវិទ្យាស្ថានម៉ាកស៍ប្លង់នៃនីតិសាធារណៈប្រៀបធៀប និងនីតិអន្តរជាតិ។

បន្ថែមពីលើនេះ លោកធ្លាប់ចូលរួមក្នុងវគ្គសិក្សារដូវក្តៅនៅបណ្ឌិត្យសភានីតិអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់, វគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងស្តីពីច្បាប់សមុទ្រនៅ ប្រទេសឥណ្ឌា, វគ្គបណ្ដុះបណ្ដាលនៃបណ្ឌិត្យសភានីតិសមុទ្រនៅប្រទេសអាល្លឺម៉ង់ និងវគ្គបណ្តុះបណ្ដាលផ្សេងៗនៅក្នុងប្រទេសបារាំង អង់គ្លេស ចិន និងកូរ៉េ។

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លោកក៏បានដឹកនាំ និងបោះផ្សាយអត្ថបទស្រាវជ្រាវនានាដែលមានការចូលរួមពីសំណាក់អ្នកស្រាវជ្រាវដទៃទៀត។ ស្នាដៃទាំងអស់នោះ មានដូចខាងក្រោម៖