categories
Categories > បទបង្ហាញថ្មី

បទបង្ហាញស្តីពី ទីផ្សារមូលបត្រ ដោយលោក ឃឹម ឧត្តម

ដោយ Sala Traju Admin, 22-07-2017 , , ប្រភេទ : បទបង្ហាញថ្មី

បទបង្ហាញស្ដីពី «សិទ្ធិឃាត់ខ្លួន»

ដោយ ចក សម្បត្តិ, 29-06-2017 , , ប្រភេទ : បទបង្ហាញថ្មី

តាមដានវឌ្ឍនភាពការងារស្រាវជ្រាវរបស់និស្សិតកម្មសិក្សាសាលាត្រាជូ

ដោយ Sala Traju Admin, 11-04-2017 , , ប្រភេទ : បទបង្ហាញថ្មី

ការតាមដានវឌ្ឍនភាពការងារស្រាវជ្រាវរបស់ប្អូនៗនិស្សិតកម្មសិក្សាសាលាត្រាជូ នាព្រឹកថ្ងៃទី០៨​ ​ខែមេសា​​ ឆ្នាំ២០១៧នេះ​ ត្រូវបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា​និងសប្បាយរីករាយ។​ អរគុណប្អូនៗនិស្សិតកម្មសិក្សាទាំងអស់ដែលបានខិតខំចូលរួមចំណែក​ និងជឿជាក់លេីសមាគម។ ទាំងអស់គ្នា ដើម្បីវិស័យច្បាប់នៅកម្ពុជា!!

បទបង្ហាញស្តីពី «រាជ​រដ្ឋា​ភិបាលនៃព្រះរាជាណាចក្រកម្ពុជា» ដោយ លោក លី វ៉ុង

ដោយ Sala Traju Admin, 22-02-2017 , , ប្រភេទ : បទបង្ហាញថ្មី

នាថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧ លោក លី វ៉ុង សមាជិកស្ថាបនិក និងជាទីប្រឹក្សាគណៈកម្មការប្រតិបត្តិសមាគមសាលាត្រាជូ ត្រូវបានអញ្ជើញធ្វើបទបង្ហាញស្តីពី "រាជ​រដ្ឋា​ភិបាលកម្ពុជា" ជូនយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលកំពុងអនុវត្តគម្រោង ទស្សនកិច្ចវិមានសន្តិភាព។ បទបង្ហាញនេះ ជាលំនាំសិក្សាលើទិដ្ឋភាពច្បាប់នៃការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ននីតិប្រតិបត្តិកម្ពុជា។ សមាគមសាលាត្រាជូ ស្វាគមន៍ និងប្តេជ្ញាចូលរួមចែករំលែកចំណេះដឹងផ្នែកច្បាប់ទៅកាន់គ្រប់មជ្ឈដ្ឋានដោយអស់ពីលទ្ធភាពរបស់យើង។

បទបង្ហាញស្ដីពី «យន្តការតុលាការអន្តរជាតិស្តីពីការពារសិទ្ធិមនុស្ស»

ដោយ ផល ពិសាល, 10-12-2016 , , ប្រភេទ : បទបង្ហាញថ្មី

#ទិវាសិទ្ធិមនុស្សអន្តជាតិ
នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការសាលាត្រាជូ លោក ផល ពិសាល បេក្ខជនបណ្ឌិត និងសាស្ត្រាចារ្យច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើបទបង្ហាញស្ដីពី «យន្តការតុលាការអន្តរជាតិស្តីពីការពារសិទ្ធិមនុស្ស»  ដល់សិស្សនិស្សិតកម្មសិក្សា។

បទបង្ហាញ៖ «វដ្ដនៃរដ្ឋធម្មនុញ្ញ៖ សិក្សាទិដ្ឋភាពនីតិរដ្ឋធម្មនុញ្ញកម្ពុជា និងបារាំង»

ដោយ Sala Traju Admin, 29-09-2016 , , ប្រភេទ : បទបង្ហាញថ្មី

នៅក្នុងឪកាសទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញ២៤​កញ្ញា សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សចំពោះវត្តមានរបស់ លោក ថង វង្សសុវិទ្យា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាបេក្ខជនបណ្ឌិតនីតិសាធារណៈឯកទេសនីតិរដ្ឋបាល​នៃសាកលវិទ្យាល័យAix-Marseilleនៃប្រទេសបារាំង ដែលបានអញ្ជើញមកធ្វើបទបង្ហាញស្តីពី​ «វដ្ដនៃរដ្ឋធម្មនុញ្ញ​៖ សិក្សាទិដ្ឋភាពនីតិរដ្ឋធម្មនុញ្ញកម្ពុជា និងបារាំង» នាថ្ងៃទី២៦ ខែកញ្ញា​​ ឆ្នាំ២០១៦​នៅទីស្នាក់ការសាលាត្រាជូ។

បទបង្ហាញ៖ បទល្មើសជាក់ស្តែង

ដោយ ចក សម្បត្តិ, 29-09-2016 , , ប្រភេទ : បទបង្ហាញថ្មី

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ លោក ចក សម្បត្តិ សមាជិកស្ថាបនិកសាលាត្រាជូ  ដែលបានអញ្ជើញមកធ្វើបទបង្ហាញស្តីពីបទល្មើសជាក់ស្ដែងនៅថ្ងៃទី១០ ខែកញ្ញា​​ ឆ្នាំ២០១៦។

បទបង្ហាញ៖ បទល្មើសត្រួតគ្នា

ដោយ ចក សម្បត្តិ, 29-09-2016 , , ប្រភេទ : បទបង្ហាញថ្មី

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ លោក ចក សម្បត្តិ សមាជិកស្ថាបនិកសាលាត្រាជូ និងជាព្រះរាជអាជ្ញារងកម្មសិក្សានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលបានអញ្ជើញមកធ្វើបទបង្ហាញស្តីពីបទល្មើសត្រួតគ្នានៅថ្ងៃទី២៧​​ ខែសីហា​​ ឆ្នាំ២០១៦។

បទបង្ហាញ៖ តុលាការមជ្ឈត្តការក្នុងក្របខ័ណ្ឌឧបសម្ព័ន្ធ៧ នៃអនុសញ្ញាស្តីពីនីតិសមុទ្រ៖ ករណីប្រទេសហ្វីលីពីន និងចិន

ដោយ ផល ពិសាល, 29-09-2016 , , ប្រភេទ : បទបង្ហាញថ្មី

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ លោក ផល​​ ពិសាល​​ សមាជិកស្ថាបនិកសាលាត្រាជូ និងជាបេក្ខជនបណ្ឌិតនីតិអន្តរជាតិសាធារណៈឯកទេសនីតិសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ​​នៃសាកលវិទ្យាល័យ Jean Moulin Lyon 3 (ប្រទេសបារាំង​​​) ដែលបានអញ្ជើញមកធ្វើបទអន្តរាគមន៍ស្តីពី "តុលាការមជ្ឈត្តការក្នុងក្របខ័ណ្ឌឧបសម្ព័ន្ធ៧ នៃអនុសញ្ញាស្តីពីនីតិសមុទ្រ៖ ករណីប្រទេសហ្វីលីពីន និង ចិន" នៅថ្ងៃទី០៦​​ ខែសីហា​​ ឆ្នាំ២០១៦។

បទបង្ហាញ៖ វីធីសាស្ត្របកស្រាយច្បាប់តាមរយៈបទពិសោធន៍អន្តរជាតិដោយសាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា

ដោយ Sala Traju Admin, 29-09-2016 , , ប្រភេទ : បទបង្ហាញថ្មី

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ បណ្ឌិត មាស បូរ៉ា មន្រ្តីច្បាប់នៃការិយាល័យសហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកធ្វើបទឧទ្ទេសនាមលើប្រធានបទស្ដីពី វីធីសាស្ត្របកស្រាយច្បាប់តាមរយៈបទពិសោធន៍អន្តរជាតិនៅក្នុងក្របខណ្ឌនៃវគ្គសិក្សាវីធីសាស្ត្រតគតិយុត្តលើកទី៤ ដែលត្រូវបានរៀបចំដោយសាលាត្រាជូ។