បីថ្ងៃមុននឹងការចេញសាលដីកាដោយតុលាការមជ្ឈត្តការពិសេសក្នុងវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និង ចិន ប្រទេសកម្ពុជាបានអះអាងជំហររបស់ខ្លួនសារជាថ្មីថា៖ “កម្ពុជានឹងមិនចូលរួមបញ្ចេញជំហររួមណាមួយចំពោះ សាលដីកាតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលនឹងធ្វើការសម្រេចលើវិវាទរវាងប្រទេសហ្វីលីពីន និងចិន” ហើយបាន អំពាវនាវដល់គូភាគីឲ្យ “បន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី” (សូមមើល សេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦)។ ជាក់ស្ដែង នៅក្នុងកិច្ចប្រជំុរដ្ឋមន្ត្រីការ បរទេសអាស៊ាននៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ប្រទេសកម្ពុជាបានបដិសេដមិនចូលរួមបញ្ចេញ មតិយោបល់ណាមួយទាក់ទងនឹងសាលដីកាតុលាការមជ្ឈត្តការពិសេសនៅក្នុងជម្លោះរវាងប្រទេសទាំងពីរនោះទេ។