index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

តុល្យភាពថាមពល

Energy balance

ផលដករវាងថាមពលចូលសរុប និងថាមពលចេញសរុបនៅក្នុងប្រព័ន្ធអាកាសធាតុ។ ប្រសិនបើតុល្យភាពនេះវិជ្ជមានកម្ដៅ នឹងកើនឡើង។ ប្រសិនបើតុល្យភាពនេះអវិជ្ជមាន នឹងមានការចុះត្រជាក់។ នៅពេលមានការគណនាតុល្យភាពនេះត្រូវតែស្មើសូន្យ។ ដោយ សារប្រព័ន្ធអាកាសធាតុទទួលថាមពលស្ទើរតែទាំងស្រុងពីព្រះអាទិត្យ តុល្យភាពស្មើ សូន្យមានន័យថា បរិមាណកាំរស្មីព្រះអាទិត្យដែលចាំងចូលជាមធ្យមនៅទូទាំងពិភព លោកត្រូវតែស្មើនឹងផលបូកនៃរំភាយរស្មីពន្លឺព្រះអាទិត្យ ចំណាំងផ្លាតបូកនឹងរំភាយរស្មី អាំងហ្រ្វាក្រហមកម្ដៅ ភាយចេញពីប្រព័ន្ធអាកាសធាតុ

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម