index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

អាកាសធាតុ

Climate

លក្ខខណ្ឌបរិយាកាសនិងបាតុភូត ឧតុភូតមធ្យមនៃរដូវទាំងអស់ គិតជាស្ថិតិមធ្យម ភាគរបស់តំបន់ណាមួយ ដែលពិនិត្យឃើញរយៈពេលយូរឆ្នាំ/៣០ឆ្នាំ។ លក្ខខណ្ឌបរិយាកាស / វិសមរូបអាកាសធាតុ មានសម្ពាធ បរិយាកាស សីតុណ្ហភាព សូរ្យការ សំណើម ទឹកភ្លៀង ពពក ខ្យល់។

អ្នកជំនាញភូមិវិទ្យាបានបែងចែកអាកាសធាតុជាប្រាំក្រុមគឺ៖

​១-អាកាសធាតុក្ដៅ

២-អាកាសធាតុក្បែរត្រូពិក

៣-អាកាសធាតុត្រជាក់បង្គួរ

៤-អាកាសធាតុត្រជាក់

៥-អាកាសធាតុភ្នំ

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម