បញ្ហាបរិស្ថានដែលកើតចេញពីប្រភពច្បាស់លាស់និងត្រូវបានដឹងយ៉ាងច្បាស់លាស់ ដោយមានទំនាក់ទំនងរវាងហេតុនិងផល ដែលជាទូទៅទទួលបានព័ត៌មានពីប្រភព តែមួយ ហើយជនរងគ្រោះច្រើនតែជាអ្នកដែលស្ថិតនៅក្បែរប្រភពបញ្ហានោះ ចំណែក ទំហំនៃបញ្ហាតែងតែកើតមាននៅកម្រិតមូលដ្ឋានឬថ្នាក់ជាតិ។
ឧទាហរណ៍ល្អៗជាច្រើនអំពីដំណោះស្រាយបញ្ហាទូទៅ ដូចជាភាពកខ្វក់ដោយសារ មីក្រុប ការលូតលាស់ខ្លាំងនៃសារាយដែលបង្កមហន្តរាយនៅតាមកន្លែងណាមួយ ការ បញ្ចេញឧស្ម័នស្ពាន់ធ័រ អាសូត និងភាគល្អិត ការកំពប់ប្រេងតំហយគុណភាពដី នៅមូលដ្ឋាន ការបំផ្លាញទីជម្រកក្នុងតំបន់ណាមួយ បំណែកដីធ្លី និងការធ្វើអាជីវកម្ម ធនធានទឹកសាបហួសកម្រិត។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម