index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២

Annex II countries

បណ្តាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ទាំងអស់ដែលស្ថិតក្នុងឧបសម្ព័ន្ធ២នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ

នៅក្នុងមាត្រា៤.២ (g) នៃអនុសញ្ញានេះបណ្តាប្រទេសទាំងនេះនឹងផ្តល់ធនធាន ហិរញ្ញវត្ថុដើម្បីជួយបណ្តាប្រទេសកំពុងអភិវឌ្ឍឲ្យអនុវត្តកាតព្វកិច្ចរបស់ពួកគេ ដូចជា ការរៀបចំរបាយការណ៍ជាតិជាដើម។ បណ្តាប្រទេសក្នុងឧបសម្ព័ន្ធ២ក៏នឹងត្រូវជំរុញការ ផ្ទេរបច្ចេកវិទ្យាបរិស្ថានប្រកបដោយសុវត្ថិភាពដល់បណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម