ការអភិវឌ្ឍដី សំដៅដល់ការរៀបចំដី តាមរយៈការប្ដូរប្រភេទនៃការប្រើប្រាស់ដី ការប្ដូរមុខងារតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដី និង/ឬ ការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី សម្រាប់គោលដៅនៃ ការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សេវាកម្ម ឬឧស្សាហកម្ម ដោយធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ និងសេវាសាធារណៈស្របតាមបទប្បញ្ញត្ដិនៃការប្រើប្រាស់ដី។
សូមមើល ប្រការ ៤ នៃ ប្រកាសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី «ការអភិវឌ្ឍដី» លេខ ០៨៧ ដ.ន.ស. ប្រក/នីក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។ ទាញយកជា PDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម