១-ការយល់ព្រមទទួលស្គាល់ ដែលមានអានុភាពប្រតិសកម្ម។
ឧ.ក្មេងម្នាក់(១៧ឆ្នាំ) ធ្វើកិច្ចសន្យាមួយ កិច្ចសន្យានោះមិនពេញលក្ខណៈច្បាប់ទេ។ តើបើក្មេងនោះ ផ្ដល់សច្ចានុមតិ(ផ្ដល់ការយល់ព្រម) លើកិច្ចសន្យានោះ ក្រោយពេលវាធំពេញវ័យ(១៨ឆ្នាំ) កិច្ចសន្យានោះក្លាយជាកិច្ចសន្យាពេញលក្ខណៈច្បាប់។
២ការទទួលស្គាល់របស់ភាគី ចំពោះសកម្មភាពបណ្ដឹង ដែលបានធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយអាណត្ដិ ហើយការទទួលស្គាល់នោះត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម