កិច្ចព្រមព្រៀងអន្ដរជាតិ ដែលធ្វើឡើងជាលាយលក្ខណ៍អក្សររវាងរដ្ឋនិងរដ្ឋ រវាងរដ្ឋនិងអង្គការអន្ដរជាតិ ឬរវាងអង្គការអន្ដរជាតិ ឬរវាងអង្គការអន្ដរជាតិ និងអង្គការអន្ដរជាតិ ហើយស្ថិតនៅក្រោមការគ្រប់គ្រង នៃនីតិអន្ដរជាតិសាធារណៈ ទោះបីជាកិច្ចព្រមព្រៀងនោះមានឈ្មោះជាអ្វីក៏ដោយ (ធម្មនុញ្ញ សន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញា...) ដើម្បីបង្កើតអានុភាពគតិយុត្ដ។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម