សំដៅដល់ផលិតករទាំងឡាយដែលផលិតនូវផលិតផលក្នុងស្រុកដូចគ្នាឬផលិតផលទាំងឡាយណាដែលបានផលិតចេញមកពីសមាសភាគច្រើនជាការផលិតក្នុងស្រុក លើកលែងតែករណីដែលផលិតករមានការជាប់ទាក់ទងជាមួយនឹងអ្នកនាំចូល ឬនាំចេញ ឬអ្នកនាំចូលដោយខ្លួនឯងនូវផលិតផលដែលលក់ដើម្បីបង្ខូចថ្លៃ ឬត្រូវស៊ើបអង្កេតអំពីការផ្តល់ឧបត្ថមធន។ ឧស្សាហកម្មកម្ពុជាត្រូវបកស្រាយ ត្រូវបកស្រាយសំដៅដល់គ្រប់ផលិតករ។ សម្រាប់គោលបំណងនៃនិយមន័យនេះ ផលិតករ ត្រូវចាត់ទុកថាជាប់ទាក់ទងជាមួយអ្នកនាំទំនិញចេញឬអ្នកនាំទំនិញចូល លុះត្រាតែ៖
១- ភាគីណាមួយក្នុងចំណោមភាគីទាំងពីរគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោលទៅលើភាគីមួយទៀត ឬ
២- ភាគីទាំងពីរត្រូវបានគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោលពីបុគ្គលទីបីណាមួយ ឬ
៣-ភាគីទាំងពីរគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោលទៅលើបុគ្គលទីបីណាមួយ ហើយដែលបញ្ជាក់នូវហេតុផលដែលអាចជឿបានឬគួរឲ្យជឿ ដោយសារទំនាក់ទំនងបែបនេះ បានធ្វើឲ្យផលិតករដែលមានទំនាក់ទំនងប្រព្រឹត្តិខុសប្លែកពីផលិតករដែលមិនមានទំនាក់ទំនង។ សម្រាប់គោលបំណងនៃនិយមនេះ ភាគីណាមួយអាចត្រូវចាត់ទុកថា គ្រប់គ្រងភាគីមួយផ្សេងទៀត ប្រសិនបើបុគ្គលដែលគ្រប់គ្រងនោះ មានមុខតំណែងដោយស្របច្បាប់ឬបានប្រតិបត្តិការងារក្នុងមុខតំណែងក្នុងការបង្អាក់ឬផ្តល់ការបញ្ជាណែនាំទៅលើបុគ្គលម្នាក់ទៀត។
ដកស្រង់ចេញពី«ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម»ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញជាPDF ចុចទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម