កិច្ចសន្យាមួយ ដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថា មានករណីយកិច្ចត្រូវផ្ដល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ ទៅឱ្យភាគីម្ខាងទៀត ដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភ រហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុកផ្ដល់តាវកាលិក ដែលជាតម្លៃថ្នូរនោះ។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។ ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម