វត្ថុ ឬសកម្មភាព ដែលជាទីតាំង (ឬជាកម្មវត្ថុ) នៃកាតព្វកិច្ច។
ឧ. តាវកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឱ្យអ្នកលក់ ឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុ ទៅឱ្យអ្នកទិញ។
ឧ. ស្រូវ ដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀត ហៅថា តាវកាលិកនៃការខ្ចី។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម