សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទ។ ហ៊ីប៉ូតែក ផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលការសង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលដាក់ប្រាតិភោគ នៃកាតព្វកិច្ច ដោយកូនបំណុល ឬ តតិយជនដោយមិនផ្ទេរការកាន់កាប់។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម