សំដៅដល់ការកំណត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែងនឹងត្រូវបានរៀបចំឡើងដំបូងសម្រាប់មុខតំណែងជាអគ្គនាយក អគ្គលេខាធិការ ដល់ប្រធានការិយាល័យ។ ការពិពណ៌នាមុខតំណែង ក៏នឹងត្រូវបានរៀបចំឡើង សម្រាប់ក្រុមគោលដៅមួយចំនួនដូចជា គ្រូបង្រៀន អ្នកមានវិជ្ជាជីវៈខាងវិជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវ ជាដើម។ កម្រងឯកសារស្តីពី អភិក្រមនៃការគ្រប់គ្រងធនធានមនុស្ស និងរៀបរាប់ពីនីតិវិធីលម្អិត ក្នុងការបង្កើត និងការរៀបចំធ្វើបច្ចុប្បន្នកម្ម ទៅលើការពិពណ៌នាមុខតំណែង។
ដកស្រង់ចេញពី ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម