ផលប្រយោលអាអេរ៉ូសូល
Indirect aerosol effect
កម្លាំងរំភាយរស្មី ប្រយោលបង្កឡើងដោយអាអេរ៉ូសូលក្នុងប្រព័ន្ធអាកាសធាតុ តាមរយៈការដើរតួជា ស្នួលកំណកពពក ឬតាមរយៈការកែប្រែគុណភាពអុបទិក និងអាយុកាលពពក។ ផលប្រយោលមានពីរខុសគ្នាគឺ៖
- ផលប្រយោលទី១ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មីដែល កើតឡើងដោយសារកំណើន អាអេរ៉ូសូល ពីសកម្មភាពមនុស្ស និងបង្ក ឱ្យមានកំណើនកំហាប់តំណក់ទឹកដំបូង ហើយថយចុះទំហំតំណក់ទឹក នៅតាមសមាសភាពទឹករាវ ដែលនាំឱ្យមានកំណើនអាល់បេដូពពក។ បាតុភូតនេះហៅថាផលប្រយោលទី១ ឬផលថូម៉ី (Twomey)។
- ផលប្រយោលទី២ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មីមួយ កើតឡើងពីអាអេរ៉ូសូលដោយសារមនុស្សដែលនាំឱ្យមានការថយចុះ តំណក់ទឹក និងប្រសិទ្ធិភាពភ្លៀង ជាហេតុធ្វើឱ្យមានកំណែប្រែសមាស ធាតុ ទឹករាវ កម្រាស់ពពក និងអាយុកាលពពក។ ឥទ្ធិពលនេះហៅថា ផលប្រយោលទី២ ឬផលអាយុកាលពពក ឬផលអាលប្រិច (Albrecht)។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម