ខ្យល់ព្យុះមានទ្រង់ទ្រាយធំ (ក្នុងរង្វង់អង្កត់ផ្ចិត ១០០០គម) នៅតំបន់ដែល មានរយៈទទឹងមធ្យមឬខ្ពស់ ដែលព្យុះនេះមានសម្ពាធខ្សោយនៅចំណុចកណ្តាល ចំណែកខាងមុខមានសីតុណ្ហភាពនិងសំណើមខ្ពស់តាមខ្សែដេក។
ព្យុះនេះគឺជាមូលហេតុចម្បងដែលនាំឱ្យមានល្បឿនខ្យល់ខ្លាំងខុសប្រក្រតី និងការធ្លាក់កំណកអាកាសខ្លាំង ជាពិសេសនៅសិសិររដូវ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម