ព្រឹត្តិការណ៍ធាតុអាកាសមិនប្រក្រតីមួយដែលកម្រកើតមានឡើងនៅទីកន្លែង និងពេលណាមួយ ដូចជា ភាពរាំងស្ងួតខ្លាំង ភ្លៀងធ្លាប់ខ្លាំង ជាដើម ហើយដែល តាមធម្មតាកើតឡើងតិចជាង១០ភាគរយនៃអនុគមន៍ប្រូបាប៊ីលីតេដង់ស៊ីតេ ដែល បានសង្កេត។
លក្ខណៈរបស់ធាតុអាកាសធ្ងន់ធ្ងរអាចខុសគ្នាយ៉ាងខ្លាំងពីកន្លែងមួយទៅកន្លែង មួយ។ ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរមួយមិនអាចចាត់ទុកថាជាប់ទាក់ទងដោយ ផ្ទាល់ជាមួយការប្រែប្រួលអាកាសធាតុពីសកម្មភាពមនុស្សនោះទេ ព្រោះវាក៏ អាចកើតឡើងដោយធម្មជាតិដែរ។ នៅពេលលំនាំធាតុអាកាសធ្ងន់ធ្ងរបន្តកើតឡើងក្នុងពេលខ្លះ ដូចជាក្នុងរដូវមួយ គេអាចចាត់ថ្នាក់ជាព្រឹត្តិការណ៍អាកាស ធាតុធ្ងន់ធ្ងរ ជាពិសេសប្រសិនបើបង្កើតបានជាព្រឹត្តិការណ៍ដែលមានកម្លាំងមធ្យម ឬកម្លាំងសរុបក្នុងកម្រិតធ្ងន់ធ្ងរ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម