យន្តការទ្វេភាគីរវាងប្រទេសជប៉ុននិងប្រទេសកំពុងអភិវឌ្ឍណាមួយ ហើយដែលមាន ធាតុ៣៖ ទី១ គឺដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ចេញកាបូនតិចនាំមុខគេ ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តសកម្មភាព កាត់ បន្ថយនិងរួមចំណែកដល់ ការអភិវឌ្ឍប្រកបដោយចីរភាព ដល់ប្រទេសកំពុងអភិវឌ្ឍ។ ទី២ គឺដើម្បីវាយតម្លៃសមស្របដល់ការកាត់បន្ថយឬការស្រូបឧស្ម័នផ្ទះកញ្ចក់ពីបណ្តាប្រទេសកំពុងអភិវឌ្ឍតាមបែបបរិមាណតាមរយៈសកម្មភាពកាត់បន្ថយដែលបានអនុវត្តក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រើប្រាស់ការកាត់បន្ថយឬការស្រូបឧស្ម័នទាំងនោះដើម្បីសម្រេចគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ប្រទេសអភិវឌ្ឍទាំងនោះ។ ទី៣ គឺដើម្បីរួមចំណែកដល់គោលបំណងចុងក្រោយនៃ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដោយការសម្រួលឱ្យមានសកម្មភាពជាសកលក្នុងការកាត់បន្ថយការបញ្ចេញឬស្រូបយកឧស្ម័ន។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម