រស្មីសំយោគ/ហ្វូតូសំយោគ
Photosynthesis
ដំណើរការក្រោមវត្ដមានពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបយកឧស្ម័ន កាបូនិកពីខ្យល់ និងទឹកពីក្នុងដី ឬ ពី
ប្រភពទឹកនានា (ឬប៊ីកាបូណាតនៅក្នុងទឹក) ដើម្បីបង្កើតជាសារធាតុចិញ្ចឹមកាបូអ៊ីដ្រាត និងបញ្ចេញអុកស៊ីសែននៅក្នុងដំណើរការនេះ។
រស្មីសំយោគមានវិធីច្រើនយ៉ាងឆ្លើយតបខុសៗគ្នាចំពោះកំហាប់ឧស្ម័នកាបូនិកក្នុងបរិយាកាស។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម