វិធីសាស្ត្របាយ៉េស
Bayesian method
វិធីសាស្រ្ដដែលត្រូវបានប្រើប្រាស់សម្រាប់វិភាគសិ្ថតិបរិមាណមិនដឹង ឬ មិន ប្រាកដប្រជាដែលរួមមានពីរជំហាន។ ជំហានទីមួយ ការបង្កើតរបាយប្រូបាប៊ីលីតេជាមុនសម្រាប់បរិមាណមិនប្រាកដប្រជា ដោយផ្នែកលើចំនេះដឹងដែលមាន ស្រាប់ (ឬតាមរយៈការស្រង់យោបល់របស់អ្នកជំនាញ ឬ ដោយការប្រើប្រាស់
ទិន្នន័យ និងការសិក្សាដែលមានស្រាប់)។ ក្នុងដំណាក់កាលដំបូងនេះ ធាតុនៃប្រធានបទមួយអាចមានឥទិ្ធពលមកលើការជ្រើសរើស ប៉ុន្ដែក្នុងករណីជាច្រើនរបាយប្រូបាប៊ីលីតេត្រូវបានជ្រើសរើសដោយអព្យាក្រឹតតាមដែលអាចធ្វើបានដើម្បីបញ្ចៀសឥទ្ធិពលមកលើលទ្ធផលចុងក្រោយនៃការវិភាគ។ ជំហានទីពីរ
ទិន្នន័យទទួលបានថ្មីៗ ត្រូវណែនាំដោយប្រើប្រាស់ទ្រឹស្ដីបទដែលបង្កើត និងដាក់ឈ្មោះតាមគណិតវិទូអង់គ្លេសឈ្មោះ ថូម៉ាស បាយ៉េស (Thomas Bayes ១៧០២-១៧៦១) ដើម្បីផ្ដល់នូវ
ទិន្នន័យថ្មីបំផុតនៃរបាយ
ទិន្នន័យមុនទៅក្នុងរបាយ
ទិន្នន័យក្រោយ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម